អស់ពេល ជាយូរលង់ណាស់ មកហើយ មានគ្រួសារមួយ មានកូនប្រុសមានពីរនាក់ឈ្មោះ In និង Out។ នៅពេល ដែល In ចេញទៅក្រៅ Out ចូលក្នុងផ្ទះ។ ប្រសិនបើIn ចង់ចេញទៅខាងក្រៅ គាត់មិនចេញទៅក្រៅទេ រហូតដល់ Out ចូលក្នុងផ្ទះវិញ។
ចំណែក Out វិញ ក៏ដូចគ្នាដែរ ប្រសិនបើ Out ចង់ចេញទៅក្រៅ គាត់ក៏ មិនអាចចេញទៅខាងក្រៅបានដែរ គាត់ត្រូវរង់ចាំ រហូតដល់ In ចូលក្នុងផ្ទះវិញសិន។

ថ្ងៃមួយ មានខ្យល់ព្យុះមួយ បានបោកបក់មកដល់ជិតផ្ទះ របស់ពួកគេ ធ្វើឱ្យ ឪពុកម្តាយរបស់ពួកគេ មានការបារម្ភ ជាខ្លាំង ក៏បានរកមើល In និង Out នៅក្នុងផ្ទះដែរឬអត់។ ស្រាប់តែ ម្តាយ ឃើញ Out នៅក្នុង ផ្ទះ បាត់ In ម្តាយ ក៏បាននិយាយថា៖
Out កូនចេញទៅខាងក្រៅ នាំ In មកផ្ទះវិញ ម្តាយ បារម្ភពី In ណាស់!
Out និយាយថា៖ បាទម៉ាក់! បន្ទាប់មក Out បានចេញទៅក្រៅ ជាលើកដំបូង នៅពេលដែល In នៅខាងក្រៅផ្ទះ ដូចគ្នាដែរ។ ទើបតែ បាន ១នាទី Out បាននាំ Inមកក្នុងផ្ទះវិញ ជាលើកទីមួយ ដូចគ្នា អស់រយៈពេល ជាយូរមកហើយ ដែល In និង Out ចូលក្នុងផ្ទះ ក្នុងពេល តែមួយជាមួយគ្នា។
ម្តាយរបស់ពួកគេ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានសួរទៅ Out ថា៖ Out តើកូនរកឃើញ បងប្រុសរបស់កូន ដោយវិធីណា ឆាប់យ៉ាងនេះ?
Out ឆ្លើយថា៖ អូ! ងាយស្រួលទេ ម៉ាក់! ដោយសារតែ In មានក្លិនស្អុយ!!!
ដោយ៖ វណ្ណៈប្រភព៖ donhmorris