គេហទំព័រ Joynews របស់កូរ៉េខាងត្បូង កាលពីពេលថ្មីនេះ បានចាត់ទុកតារាចម្រៀង Suzyដែលជាសមាជិករបស់ក្រុម Miss A ថាជានិមិត្តរូបនៃស្នេហាដំបូង។

សម្រស់ដ៏ស្រស់ត្រកាល ពោរពេញដោយភាពផ្អែមល្ហែម រួមជាមួយការសំដែងប្រកបដោយ មន្ដស្នេហ៍របស់ Suzy ក្នុងខ្សែភាពយន្ដរឿង Big ឬ Architecture 101 បានក្លាយជានិមិត្តមួយ រំលឹកអ្នករាល់គ្នា អោយនឹកឃើញដល់ស្នាមអនុស្សវរិយទាំងឡាយនៃស្នេហាដំបូងដ៏គួរអោយចងចាំ។បើទោះបីជា ទើបតែបានចូលរួមចំណែកក្នុងការសំដែង ប៉ុន្ដែសមាជិករបស់ក្រុម Miss A រូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ក្នុងឆ្នាំ ២០១២។

width=348width=350/

ដោយ ៖ សូរីយ៉ាប្រភព ៖ NS