ថ្មីៗនេះ រូបថតមួយចំនួនដែលមើលទៅគួរអោយឈឺភ្នែក ត្រូវបាន Zhang Xin Yu បង្ហោះនៅលើបណ្ដាញសង្គម បន្ទាប់ពីបែកបាក់សង្សារ។

/

ក្រោយពីបានចែកផ្លូវគ្នាដើរជាមួយមិត្តប្រុស Ron Ng ថ្មីៗនេះ តារាសំដែង Zhang Xin Yu ហាក់ដូចបានវិលត្រឡប់មករកចរិត និងទម្លាប់ដើមរបស់ខ្លួន។ Zhang Xin Yu ចាប់ផ្ដើមបង្ហាញខ្លួនក្នុងសម្លៀកបំពាក់យ៉ាងសិចស៊ី នៅក្នុងព្រឹតិ្ដការណ៍មួយចំនួន ដូចជាការឧទ្ទេសនាមខ្សែភាពយន្ដថ្មី រឿង The Lion Roars 2

/

មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះ ថែមទាំងបានថតរូបសិចស៊ីជាច្រើនសន្លឹម បង្ហាញពីសម្រស់នៃដើមទ្រូងរបស់ខ្លួន និងបង្ហោះនៅតាមបណ្ដាញសង្គមនានាទៀតផង។

/

សកម្មភាពនេះត្រូវបានមនុស្សមួយចំនួននិយាយថា ជាការឆ្លើយតបទៅនឹងការបែកបាក់ស្នេហា។ ចំណែកអ្នកមួយចំនួនទៀត សង្ស័យថា តើ Zhang Xin Yu មិនមានការឈឺចិត្ត បន្ទាប់ពីចែកផ្លូវពី Ron Ng ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14