Gong Xinliang ត្រូវគេរិះគន់ថា ឆ្លៀតឱកាស ក្នុងសន្និសីទកាសែត ឧទ្ទេសនាមខ្សែភាពយន្ដថ្មី ដើម្បីបង្ហាញសាច់ភ្លៅ ប៉ុន្ដែលេចចេញទាំងស្លាកស្នាមធំផងដែរ។

/

កាលពីថ្ងៃទី ២៤សីហា Gong Xinliang បានមានវត្តមាននៅក្នុងសន្និសីទកាសែតមួយ ឧទ្ទេសនាមខ្សែភាពយន្ដថ្មី នៅក្រុង ប៉េកាំង។ វត្តមានរបស់នាង ទទួលបានចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកដែលបានចូលរួម ប៉ុន្ដែ Gong Xinliang ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លាផងដែរ ថា​មានចេតនាក្នុងការបង្ហាញសាច់ភ្លៅ និង bikini របស់ខ្លួនក្នុងឱ្យកាសនេះ។

/

សារព័ត៌មានមួយចំនួនរបស់ចិន និយាយថា ពិធីនេះនឹងប្រព្រឹតទៅបានយ៉ាងល្អ ប្រសិន Gong Xinliang មិនបានបង្កអោយមានបញ្ហាចេញ bikini និងស្លាកស្នាមនៅលើភ្លៅរបស់ខ្លួននោះទេ។

ប៉ុន្ដែ ក្រោយមក Gong Xinliang​​ បាននិយាយថា នាងមានការប្រុងប្រយ័ត្នខ្លាំងណាស់ ប៉ុន្ដែនៅតែមានការថ្លោះធ្លោយ៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ k14