Horan តារាចម្រៀង Classic របស់កូរ៉េកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់អ្នកទាំងអស់គ្នាអោយបានដឹងថានាងកំពុងតែមានមិត្តប្រុសនឹងគេហើយ។
នាងបានប្រាប់ថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ដែលនាងស្គាល់មកជាង ១០ ឆ្នាំមកហើយតែស្នេហានេះទើបនឹងបានកើតឡើងប្រហែលជាជាង ១ ខែនេះប៉ុណ្ណោះ។ នាងប្រាប់ថាការពិតទៅនាងមានសង្សារវាជារឿងធម្មតាមិនត្រូវកាលាក់នៅទេព្រោះនាងក៏ជាមនុស្សដែរហើយនាងមិនមែនជាមនុស្សដែលត្រូវការលាក់លៀមដូចតារាដទៃផ្សេងនោះទេ។ Horan បានប្រាប់ទៀតផងដែរថានាងមិនទាន់បានគិតដល់ការរៀបការនោះទេព្រោះអីទោះបីជាពួកគេស្គាល់គ្នាបានយូរយ៉ាងណាក្ដីក៏ពួកគេទើបនឹងមានទំនាក់ទំនងបាន ១ ខែប៉ុណ្ណោះដូចនេះហើយមិនទាន់បានគិតដល់ការរៀបការនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop