JYP បានប្រកាសថាតារារបស់ខ្លួនគឺនាង Sunye សមាជិកក្រុម Wonder Girl និងរៀបការជាមួយនិងសង្សាររបស់នាងនាថ្ងៃទី ២៦ ខែមករា ខាងមុខនេះ នៅសណ្ឋាគារ Seoul Lotte Hotel ហើយដោយសារតែគូស្វាមីភរយាថ្មីគឺជាអ្នកកាន់សាសនាគ្រិស្តនោះ ទើបគេនឹងធ្វើការតុបតែងសណ្ឋាគារនោះអោយដូចជាវិហារធំមួយ។/អ្នកនាំពាក្យរបស់ខាង JYP Nation បានប្រាប់អោយដឹងថាមូលហេតុដែលនាង Sunye ជ្រើសយកសណ្ឋាគារជំនួសព្រះវិហារនោះព្រោះតែនាងគិតថានៅសណ្ឋាគារគឺមានទីកន្លែងធំជាងព្រះវិហារព្រោះត្រូវការដាក់ភ្ញៀវច្រើនហើយក្នុងនោះប្រាកដជាមានអ្នកកាសែតមកជាច្រើនទៀតផង។/ក្នុងនោះព័ត៌មានលម្អិតអំពីពីធីរៀបការនេះគឺមិនទាន់បានត្រូវគេបញ្ជាក់ច្បាស់នៅឡើយនោះទេគេគ្រាន់តែបានដឹងត្រួសៗថា Jo Kwon សមាជិកក្រុម 2AM និងត្រូវបានធ្វើជា MC ហើយអ្នកថតរូបក្នុងពិធីអាពាហ៍ពិពាហ៍នេះគឺលោក Oh Joong Seok អ្នកថតរូបតារាដ៏ល្បី៕

ដោយ៖ ម៉ូកាប្រភពពី៖ Soompi