អគ្កលេខានៃអង្គការសហប្រជាជាតិ លោក Ban Ki-moon បានបញ្ចេញក្បាច់មូលដ្ឋានខ្លះរបស់ក្បាច់រាំ Gangnam Style ដែលកំពុងត្រូវបានគេគាំទ្រទូទាំងពិភពលោក ខណៈដែលលោកទទួលជួបកំពូលអ្នក រ៉ែប កូរ៉េខាងត្បូង នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ។

/ម្ចាស់បទ បង្រៀនក្បាច់ Gangnam Style ដល់អគ្គលេខា នៃអង្គការសហប្រជាជាតិ

នៅក្នុងកិច្ចទទួលជួបជាមួយនឹង Psy លោក Ban Ki-moon អគ្គលេខានៃអង្គការសហប្រជាជាតិថ្លែងថា លោកមានអារម្មណ៍ថា ខ្លួនលោក ហាក់ដូចជាត្រូវបានតារាចម្រៀងរ៉ែបរបស់កូរ៉េខាងត្បូងរូបនេះ ពន្លិចភាពល្បីល្បាញរបស់ខ្លួន នៅពេលដែលវីដេអូ បទ Gangnam Style របស់ Psy មានអ្នកចូលទស្សនាជាង ៥០០,០០០នាក់ នៅលើ YouTube។

ចំណែកលោក Psy វិញ ខណៈដែលកំពុងថតរូបជាមួយនឹងលោក Ban Ki-moon បាននិយាយដោយកំប្លែងជាមួយក្រុមអ្នកយកព័ត៌មានថា៖ ប៉ុន្ដែពេលនេះ អ្នកទាំងអស់គ្នាបែរជាបានឃើញជនជាតិកូរ៉េខាងត្បូងដ៏ល្បីល្បាញទូទាំងពិភពលោក កំពុងនៅក្នុងអាគារជាមួយគ្នាទៅវិញ។

នៅក្នុងជំនួបនោះ លោក Ban Ki-moon បានសរសើរយ៉ាងខ្លាំងចំពោះម្ចាស់បទ Gangnam Style បន្ទាប់មក លោកថែមទាំងធ្វើតាមក្បាច់មូលដ្ឋានរបស់បទនេះផងដែរ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ CBC