នៅក្នុងទិវាគ្រឹស្តម៉ាកថ្ងៃទី ២៥ ធ្នូ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ រាល់បណ្តាប្រទេសអឺរ៉ុប និងប្រទេសទាំងឡាយដែលកាន់សាសនាគ្រឹស្ត បានរៀបចំតុបតែងលំអទីក្រុង ជាមួយនឹងដើមគ្រឹស្តម៉ាក់ និងភ្លើងពណ៌ទាំងឡាយយ៉ាងស្រស់ស្អាត។

យ៉ាងណាមិញគេហទំព័រយើងខ្ញុំសូមណែនាំពីទីក្រុង៣ ដែលជាកន្លែងស្រស់ស្អាត សម្រាប់កំសាន្តនាថ្ងៃគ្រឹស្តម៉ាក់ខាងក្រោមនេះ

១. Quebec ប្រទេស Canada

លោកអ្នកអាចដើរកំសាន្តតាមដង់ផ្លូវទីក្រុង Quebec ជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ មើលទិដ្ឋភាពភ្លើងពណ៌លំអនៅក្នុងទីក្រុង ជាមួយនឹងអាកាសត្រជាក់ ពិតជាធ្វើឲ្យលោកអ្នករីករាយមិនអាចបំភ្លេចបាន។

width=468

width=469

width=472

២. Vienna ប្រទេស Austria

Vienna គឺជារដ្ឋធានីដ៏ធំរបស់សាធារណរដ្ឋអូស្ត្រី ដែលជាកន្លែងទេសចរណ៍មួយដែលមានភាពល្បីល្បាញតាំងពីឆ្នាំ២០០៥មកម្លេះ ហើយសព្វថ្ងៃមានភ្ញៀវទេសចរមកកំសាន្តប្រហែល ៥លាននាក់ក្នុង១ឆ្នាំ។

width=473

width=475

៣. Rovniemi ប្រទេស Finland

នៅក្នុងភូមិនាទីក្រុង Rovniemi តែងតែត្រូវបានរចនាដាំលំអដើមគ្រឹស្តម៉ាក់ជាច្រើនគួរឲ្យគយគន់ ដែលក្នុងនោះមានរៀបចំជាផ្ទះលោកតាណូអែល ដែលកុមារាកុមារីទាំងឡាយអាចប្រាប់ពីក្តីប្រាថ្នារបស់ពួកគេបាន។

width=482

width=468

width=480

ដោយ៖ មិនា ប្រភព៖ side