ទឹកធ្លាក់ Havasu គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលពោរពេញទៅដោយបរិយាកាស ដ៏ស្រស់បំព្រងត្រជាក់ភ្នែក ជាមួយនឹងខ្យល់អាកាសបរិសុទ្ធនៅជុំវិញ បង្កើតបាន ជាតំបន់មួយដ៏ មាន ប្រជា ប្រិយភាពដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។
តំបន់ទឹកធ្លាក់ Havasu គឺជាកន្លែង ដ៏ស្រស់ស្អាតបំផុត សម្បូរទៅដោយទេសភាពពណ៌បៃតងព័ទ្ធជុំវិញ អមជាមួយនឹងទឹកធ្លាក់ ដ៏ទាក់ទាញមានពណ៌ខៀវ និងពណ៌បៃតងធ្លាក់មកនៅក្នុងអាងទឹកខាងក្រោម ដែលប្រសើរបំផុត សំរាប់ការហែលទឹកលេងកំសាន្ត។
ទឹកធ្លាក់ Havasu មានកំពស់ពីក្រោមទៅដល់ខាងលើកំពូល កំពស់១៦គីឡូម៉ែត្រដើម្បីដើរទៅទឹកធ្លាក់នេះគឺត្រូវដើរឆ្លងកាត់ភូមិតូចមួយ មានឈ្មោះថា Supai ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទឹកធ្លាក់។ភ្ញៀវទេសចរទាំងអស់ ក៏អាចធ្វើដំណើរទៅដល់កំពូលភ្នំ នៃតំបន់ទឹកធា្លក់ តាម រយៈការជិះឧទ្ធម្ភាគចក្រ និងជិះសេះ បានផងដែរ៕
សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ abouthavasufalls