បើគិតៗទៅគឺថា Jay Park ក្រោយពីចាកចេញពី 2PM មកក្លាយជាតារាចម្រៀងទោលយើងសង្កេតឃើញថាគេដូចជាទទួលបានជោកជ័យលាយឡំជាមួយនឹងបញ្ហាជាច្រើនជាពិសេសគឺឃើញថាមានបញ្ហាជាមួយនឹង Ministry of Gender Equality and Family (MOGEF) របស់កូរ៉េច្រើនជាងគេតែម្ដង។/ក្នុងថ្ងៃទី ២៤ នេះខាង MOGEF បានចេញប្រកាសបិទមិនអោយមានការចាក់ផ្សាយបទចម្រៀងរបស់ Jay Park ក្នុងអាលប៊ុមដំបូងរបស់គេចំនួន ៤ បទទៀតហើយដែលគេសម្រេចថាបទទាំង៤ បទនោះគឺផ្ដល់ការប៉ះពាល់មិនល្អដល់យុវវ័យ។ បទទាំង ៤ នោះមានដូចជា New Breed ដែលជាបទតំណាងអោយអាល់ប៊ុម New Breed នេះផ្ទាល់ បទ AOM & 1Ilionaire, Wasted និងបទTurn Off Your Phone ដែលគេបានហាមប្រាមមិនអោយមានការចាក់ផ្សាយព្រោះមានលក្ខណៈប៉ះពាល់ដល់ការបង្ហាញបំណងផ្លូវភេទ។ កាលពីប៉ុន្មានខែមុននេះនៅពេលដែល Jay Park បានចេញអាល់ប៊ុមទោលដំបូងនោះខាង MOGEF បានចេញបំរាមមិនអោយចាក់ផ្សាយបទ EnjoyThe Show ហើយមកដល់ពេលនេះគឺបានបន្ថែម ៤ បទទៀត។/មិនត្រឹមតែ Jay Park នោះទេដែលទទួលការព្រមាន និងប្រកាសបិទមិនអោយផ្សាយចម្រៀងសូម្បីតែ Ill Bomb របស់ Illinit និង Leave Me Alone របស់ Dok2 ក៏កំពុងឋិតនៅក្រោមការត្រួតពិនិត្យផងដែរ។ តើការបិតមិនអោយមានការផ្សាយចម្រៀងរបស់តារាចម្រៀង Rap ល្បីទាំងនេះអាចជាផលប៉ះពាល់ដល់អាជីពរបស់គេឬទេ? ចំពោះ Jay Park គេនឹងអនុវត្តប្រកាសបិតការផ្សាយនេះនៅចុងខែឧសភានេះ។

ដោយ៖ Kpop-Addictionប្រភពពី៖ allpop