នៅក្នុងវ័យ ៣៣ឆ្នាំ ប៉ុន្ដែ ស្រីស្អាតសិចស៊ីរបស់កូរ៉េខាងត្បូង នៅតែបញ្ជាក់បានថា ខ្លួននៅមានសម្រស់ទាក់ទាញពិសេស។
នៅក្នុងខែសីហា អ្នកគាំទ្រនឹងបានឃើញ រូបសម្រស់របស់ Lee Hyori កំពូលតារាចម្រៀងកូរ៉េខាងត្បូង ប្រកបដោយភាពទាក់ទាញ ក្នុងកម្រងរូបថតផ្សាយពាណិជ្ជកម្មវែនតា នៅលើទំព័រទស្សនាវដ្ដី Vogue។
អ្នកតំណាងក្រុមហ៊ុនវែនតាដែល Lee Hyori បានថតផ្សាយពាណិជ្ជកម្មនោះ ថ្លែងថា ៖ ដោយនៅតែត្រូវបានគេស្គាល់ថា ជាកំពូលតារា ប៉ុន្ដែ រូបថតទាំងនេះ មួយផ្នែកក៏នឹងបង្ហាញពីភាពលេចធ្លោផ្នែកម៉ូដែលរបស់ Lee Hyori ។ ភាពស្រស់ស្អាតរបស់នាង ក្នុងកម្រងរូបថតនេះ ធ្វើអោយយើងមានការភ្នាក់ផ្អើលយ៉ាងខ្លាំង។
នៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះ Lee Hyori ធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកកាន់ឆាកតន្ដ្រីក្នុងខែមិថុនាកន្លង។ ប៉ុន្ដែ ដោយសារការផលិតកម្រងរូបថតនេះ មិនទាន់បានសម្រេចជាស្ថាពរ ដូច្នេះ Lee Hyori ក៏បានពន្យាពេល។ Lee Hyori ថ្លែងថា ក្នុងខែសីហា ឬកញ្ញាខាងមុខនេះ កម្រងចម្រៀងរបស់នាងនឹងអាចបង្ហាញខ្លួន៕
ខាងក្រោមនេះជារូបថតរបស់ Lee Hyori ៖







ដោយ ៖ សូរីយ៉ាប្រភព ៖ zing