ពិតជាគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងបឹងធម្មជាតិដ៏ស្រស់ស្អាត មានរូបរាងយ៉ាង ចម្លែកបំផុតនៅលើពិភពលោក ដែលមានទីតំាងស្ថិតនៅក្នុងប្រទេសកាណាដា ជិតទីក្រុង Osoyoos ប្រទេសកូឡុំប៊ី។
បឹងធម្មជាតិដ៏ចម្លែកនេះ មានរូបរាងខួង ជាដុំតូចៗ ដែលមើលពីចម្ងាយមានរូបរាងដូចជាអំបែងនំគ្រក់នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែមានរូបរាងដ៏ចម្លែកនោះទេ បឹងនេះក៏មានផ្ទុកនូវសារធាតុជាច្រើនទៀតដូចជា៖ជាតិដែក ម៉ាញ៉េស្យូម សារធាតុ sulfate កាល់ស្យូម សូឌីយ៉ូម ស្ពាន់ធ័រស៊ុលហ្វាត និងមានផ្ទុកទៅដោយសារធាតុរ៉ែ ៨ប្រភេទផ្សេងៗ ទៀត មានសារធាតុប្រាក់ និងទីតាស្យូមជាដើម។ល។
បឹងដ៏ស្រស់ស្អាត មានរូបរាងដូចជាទឹកបឹងធម្មតា គឺនៅក្នុងរដូវភ្លៀវធ្លាក់ និង មានរូបរាងដូចជា អំបែងនំគ្រក់ខ្មែរ នៅក្នុងរដូវក្តៅ ដែលមានប្រវែង ៧០០ម៉ែត្រ និងទទឹងទំហំ ២៥០ម៉ែត្រ៕
សូមទស្សនា វីដេអូ ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ amusingplanet