លោកអ្នកប្រហែលជាធ្លាប់បានទស្សនាសាច់រឿង Madagascar ទី ១ និងទី ២ ហើយមើលទៅ។ វាជាសាច់រឿងមួយដែលសត្វក្នុងសួនសត្វមួយក្រុមដែលត្រូវបានគេដឹកចេញពីសួនសត្វព្យាយាមរកផ្លូវត្រលប់ទៅផ្ទះ (សួនសត្វ) វិញ។
តែនៅពេលនេះដំណើរផ្សងព្រេងរបស់ក្រុមសត្វមិនទាន់បានបញ្ចប់នោះទេ ហើយវាបានត្រលប់មកវិញហើយ ជាមួយនឹងខ្សែភាពយន្ត Madagascar 3 ដែលត្រលប់មកវិញជាមួយបច្ចេកវិទ្យា 3D!-ដឹកនាំសម្តែងដោយ៖ Eric Darnell និង Conrad Vernon-រៀបរៀងការផលិតដោយ៖ MireilleSoria និង Mark Swift-និពន្ធដោយ៖ Noah Baumbachចូលរួមសម្ដែងដោយតារាល្បីៗដូចជា៖-Ben Stiller បញ្ចូលសម្លេងជា Alex-Chris Rock បញ្ចូលសម្លេងជា Marty-David Schwimmer បញ្ចូលសម្លេងជា Melman-Jada Pinkett បញ្ចូលសម្លេងជា Gloria និងរួមមានការចូលរួមពីតារាល្បីៗជាច្រើនទៀត។
DreamWorks Animation មានមោទនភាព ដែលបាននាំមកជូនទស្សនិកជនទូទាំងពិភពលោក នៅភាពយន្តទី៣ របស់ Madagascar ក្នុងចំនោមភាពយន្តដែលល្បីៗទំាងអស់ប្រចាំឆ្នាំ និងជាភាពយន្តMadagascar ទី ១ មានលក្ខណៈ 3D។
ក្រោយពីបានរត់គេចទៅកាន់ប្រទេសអាហ្រ្វិច នៅពេលដំណើរកំសាន្តចុងក្រោយរបស់ពួកគេ Alex និងមិត្តភក្តិស្មោះត្រង់របស់គេដូចជា៖ Marty, Gloria និង Melman បានត្រលប់ទៅកាន់ផ្ទះរបស់ពួកគេនៅឯ Central Park Zoo នៅ NYC ហើយពួកគេនឹងធ្វើអី្វគ្រប់យ៉ាង ដើម្បីអោយទៅកាន់ទីនោះបាន។ ក្នុងការធ្វើដំណើរនេះពួកគេបានឆ្លងកាត់ទ្វីបអឺរ៉ុប ជាកន្លែងដ៏អស្ចារ្យមួយដែលមានដូចជា ការធ្វើដំណើរកំសាន្តដ៏រីករាយ រួមជាមួយនឹងតួសំដែងសៀកថ្មីៗ និងគួរអោយស្រលាញ់ផងដែរ។ ពួកគេបានកែច្នៃស្ទីលប្លែកៗ របស់ Madagascar។ សូមបញ្ជាក់ប្រាប់ផងដែរថារឿង Madagascar គឺកំពុងតែឋិតនៅលំដាប់លេខ ១ ក្នុង Box Office សម្រាប់សប្ដាហ៍នេះ។
កញ្ញា Yuri និងដៃគូជាប្រិយមិត្តរបស់ Madagascar (រូបភាពដោយ @homePhotography)
ហើយកាលពីល្ងាចថ្ងៃទី ១២ មិថុនាម្សិលមិញនេះមានការចាក់បញ្ចាំងរឿង Madagascar 3 ជាលើកដំបូង (Premiere) នៅរោងភាពយន្ត Legend Cinema ដោយមានការចូលរួមទស្សនាពីសំណាក់តារាល្បីៗក៏ដូចជាទស្សនិកជនជាច្រើនផងដែរ។ ដោយគេសង្កេតឃើញមានការចូលរួមពីសំណាក់តារាចម្រៀងជាតិដូចជាលោក ខាន់ ជែម ពីធីការនីកញ្ញា ជីជី និង DJ Yuri ជាដើម។ភាពយន្តសប្បាយ កំប្លែង រំភើប និងចំរុះពណ៌នេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តលេជេន លើផ្សារទំនើបជាន់ទី ៣ និងរោងភាពយន្តដឹស៊ីណេផ្លិច លើផ្សារទំនើបសូរិយាជាន់ទី ៥ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១២ នេះតទៅ!
ដោយ៖ នីតា