លោកអ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តល្បីប្រចាំឆ្នាំ២០១២ ដែលទើបបានចេញកាលពីប៉ុន្មានខែមកនេះហើយមើលទៅគឺខ្សែភាពយន្តរឿង The Avangers។/ក្នុងខ្សែភាពយន្តរឿង The Avangers ជាខ្សែភាពយន្តដែលមានសកម្មភាពប្រយុទ្ធគ្នារស់រវើកហើយចំណាយពេលយ៉ាងយូរក្នុងការថត ប៉ុន្តែអ្វីដែលគួរអោយឆ្ងល់នោះគឺថាហេតុអ្វីបានជាមានឈុតឆាកមួយចំនួនរបស់ខ្សែភាពយន្តនេះត្រូវបានកាត់ចោលច្រើនយ៉ាងនេះ? តាមការពិតទៅ ខ្សែភាពយន្តរឿង The Avangers នេះមិនមែនមានតែត្រឹមនេះនោះទេ ផលិតកររបស់ខ្សែភាពយន្តល្បីនេះមានគំនិតក្នុងការ បង្កើតជាទំរង់ពីរគឺ ១ សម្រាប់ចាក់បញ្ចាំងនៅក្នុងសាលមហោស្រប និង ១ ទៀតគឺផលិតចេញជា Extended Version ឬអាចនិយាយអោយខ្លីថាជាខ្សែភាពយន្តពេញឈុតតែម្ដង។ខ្សែភាពយន្ត The Avangers Extended Version នឹងមានឈុតឆាកមួយចំនួនដែលលោកអ្នកមិនបានឃើញមាននៅក្នុងរោងភាពយន្តដូចជាឈុតរបស់ Captain America ខាងក្រោមនេះជាដើម៕

ដោយ៖ ម៉ូកាប្រភពពី៖ smack