លោក Jame Cameron អ្នកដឹកនាំរឿងល្បីល្បាញ និងជាអ្នកដឹកនាំរឿង Titanic, Avatar និងរឿងល្បីៗជាច្រើនទៀត ទើបនឹងបានប្រកាសកាលពីថ្ងៃ ពុធ នេះថា ក្រុមហ៊ុមរបស់លោកនឹងចូលរួមក្នុងការផលិតខ្សែភាពយន្តបែប 3D ជាមួយក្រុមហ៊ុនចិន ដើម្បីផលិតខ្សែរឿងប្រវត្តិសាស្រ្តមួយរ​បស់ចិន។

width=481Jame Cameron (ឆ្វេង) និងតួអង្គក្នុងរឿង Avatar

width=509Jame Cameron និងក្រុមផលិតករចិន

ការប្រកាសនេះបានធ្វើក្រោយពេលដែល DreamWorkds Animation បានប្រកាសថានឹងចំណាយ១៥០ លានដុល្លាដើម្បីផលិតរឿង Kung Fu Panda ភាគទី ៣។ Cameron Peace Group បានចួលរួមជាមួយនិង China Film Group Corporation និង ៤ ក្រុមហ៊ុនទៀតដើម្បីផលិតខ្សែភាពយន្ត 3Dនិយាយពីប្រវត្តិសាស្រ្តចិន ៨០០ ឆ្នាំចុងក្រោយ។

តើផលិតកររឿង Avatar និង Titanic រូបនេះអាចធ្វើអោយខ្សែភាពយន្ត 3D របស់ចិនមានមុខមាត់ទូទាំងពិភពលោកឬទេ? ចាំទស្សនាទាំងអស់គ្នា៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinadaily