អតីតសមាជិកក្រុម 4minute នាង HyunA ទើបនឹងបានចូលរួមកម្មវិធីសម្ភាសន៍មួយរបស់បុស្តិ៍ QTVដែលនាងបានសារភាពអំពីរឿងមួយចំនួនកាលដែលនាងនៅជាសមាជិកក្រុម​ 4minute ដែលនាងបានបង្ហួរទឹកភ្នែកដែលធ្វើអោយប្រិយមិត្តគ្រប់រូបយំអស់ពីបេះដូង។/HyunA បានប្រាប់ថា នាងធ្លាប់បានឆ្លងការឧបសគ្គជាច្រើននៅពេលដែលនាងនៅក្នុងក្រុម ហើយគ្រប់គ្នានៅក្នុងក្រុមគឺសុទ្ធសឹងតែជាមនុស្សល្អដែលយកចិត្តទុកដាកគ្នាទៅវិញទៅមកជាខ្លាំងទោះបីជាធ្លាប់រងគ្រោះព្រោះពាក្យមិនពិតជាច្រើនក៏ដោយ។ នាងបានបន្តរការរៀបរាប់រឿងរ៉ាវរបស់នាងនិងក្រុមកាលពីអតីត ហើយទឹកភ្នែករបស់នាងបានចាប់ផ្ដើមស្រក់ នាងមើលទៅហាក់ដូចជាអៀនខ្មាស់ទើបនាងបានយកវ៉ែនតាខ្មៅមកពាក់ដើម្បីបាំងភ្នែក។នាងបានបន្តរទៀតទាំងទឹកភ្នែកថា នាងសង្ឃឹមថាក្រុមចម្រៀងនារី ៥ នាក់នេះនឹងអាចបន្តរទៅបានដោយរលូនមិនមានបញ្ហានោះទេ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរដោយសមាជិកម្នាក់ៗចាប់ផ្ដើមមានបញ្ហាជាបន្តរបន្ទាប់ បណ្ដាលអោយមានការបែកបាក់មកដល់សព្វថ្ងៃនេះ ប៉ុន្តែនាងពិតជាចង់អោយនារី ៥នាក់នោះរួបរួមគ្នាវិញខ្លាំងណាស់៕

/

ដោយ៖ ម៉ូកាប្រភពពី៖ Soompi