នាង Kate Upton តារាបង្ហាញម៉ូដវ័យ ២០ ឆ្នាំកំពុងតែត្រូវគេវាយប្រហារយ៉ាងចាស់ដៃតាមរយៈគេហទំព័រ skinnygossip ដែលបានវាយប្រហារចំៗលើរូបភាពចុងក្រោយរបស់នាង។/តារាបង្ហាញម៉ូដរូបនេះបានថតរូបនៅលើរថយន្តមួយដែលនាងស្លៀកពាក់បែប Sexy មែនទែនជាមួយនឹងសម្លៀកបំពាក់ស្រោមជើងបារពណ៌ខ្មៅស្ដើង និងរ៉ូបដ៏សែន Sexy ជាមួយនឹងកាយវិការដែលប្រុសៗគ្រប់គ្នាមើលហើយ សឹងតែទប់អារម្មណ៍មិនបាន។ ការបង្ហាញរូបភាព Sexyបែបនេះធ្វើអោយអ្នកសរសេរនៅលើគេហទំព័រ skinnygossip បានដៃក្នុងការសរសេររិះគន់ចំៗតែម្ដង គេបានសរសេរក្នុងអត្ថបទរិះគន់នោះថានាង Kate Upton ស្លៀកសម្លៀកបំពាក់បែបនេះដូចជា Hot ពេកហើយ មិនអាណិតដល់ប្រុសៗទាល់តែសោះ។/នេះមិនមែនជាលើកទី ១ ទេដែលនាង Kate Upton ត្រូវបានអ្នកប្រើប្រាស់ Internet វាយប្រហារកាលពីប៉ុន្មានខែមុនមកនេះនាងក៏ត្រូវបានគេរិះគន់ជាមួយនឹងសម្លៀកបំពាក់ហែលទឹកម្ដងរួចមកហើយ៕

ដោយ៖ ម៉ូកាប្រភពពី៖ nydaily