ក្រុមចម្រៀងស្រីទាំង ៩ នាក់របស់ Girls' Generation កំពុងតែរៀបចំក្នុងការចេញអាល់ប៊ុមចម្រៀងជប៉ុនទី ២ របស់គេដែលគ្រោងដាក់ផ្សាយ និងចេញលក់នាថ្ងៃទី ២៨ ខែនេះ។
ក្នុងអាល់ប៊ុមថ្មីនេះនឹងមានបញ្ចូលបទចម្រៀងថ្មីខ្លះផងដែរដែលក្នុងនោះនិងមានចេញជា CD ព្រមជាមួយនឹង DVD។ ក្រលេកទៅមើលឆ្នាំ ២០១១ ដែល SNSD បានចេញអាល់ប៊ុមភាសាជប៉ុនលក់នៅប្រទេសជប៉ុនដំបូងគឺមានការគាំទ្រពីសំណាក់ប្រិយមិត្តដល់ទៅជាង ១ លានបន្ទះ និងមានការដោនឡូត រាប់មិនអស់ទៀតផង។ តែកាលពីពេលថ្មីនេះផងដែរក៏មានក្រុមនារីជប៉ុនមកថ្មីប្រកាសសង្គ្រាមជាមួយ SNSD ផងដែរ៕



ដោយ៖ ម៉ូកាប្រភពពី៖ jpopasia