កាលពីពេលថ្មីៗនេះ ប្រភពមួយចំនួនបាននិយាយថា តារាចម្រៀងស្រីរូបស្រស់ សម្បូរសាច់កញ្ញា គង់ ចាន់រដ្ឋា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិកាណាដា ដើមកំណើតខ្មែរ ម្នាក់ ប៉ុន្ដែនាងបានបដិសេធព័ត៌មានខាងលើនេះ។

តារាចម្រៀងស្រីដែលធ្លាប់ត្រូវបានគេរិះគន់ដោយសារតែបង្ហោះរូបថតសិចស៊ី បញ្ចេញអាវក្នុងកញ្ញា គង់ ចាន់រដ្ឋា បានធ្វើការបដិសេធដោយសម្លេងរអាក់រអួលចំពោះការសង្ស័យដែលថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ មានឈ្មោះថា ដាវីដ(David) ដែលបច្ចុប្បន្ន រស់នៅឯប្រទេស កាណាដា។

បើទោះជាមិនបានទទួលស្គាល់ថា ខ្លួនកំពុងមានស្នេហាជាមួយបុរសម្នាក់នៅឯនាយសមុទ្រដ៏ដោយ ប៉ុន្ដែ នៅពេលចូលទៅក្នុងទំព័រហ្វេសប៊ុករបស់នាង គេឃើញមានរូបថត និងការសន្ទនាជាច្រើន របស់អ្នកទាំងពីរ ក្នុងនោះមានទាំងរូបថតអ្នកទាំងពីរបូញមាត់ រួមនឹងរូបថតស្និទ្ធស្នាលជាច្រើនទៀត។

ទោះជាបានបដិសេធចំពោះការសង្ស័យខាងលើ ប៉ុន្ដែ គង់ ចាន់រដ្ឋា ក៏បានបង្ហើបឱ្យដឹងថា បុរសដែលនៅក្នុងរូបថតនោះ មានឈ្មោះថា ថាច់ ដាវីដ គឺជាជនជាតិកាណាដា មានដើមកំណើតខ្មែរកម្ពុជាក្រោម។ ​អ្នកទាំងពីរតែងទាក់ទងរកគ្នាជាញឹកញាប់ មិនថា នៅលើអ៊ីនធើរណែត ឬតាមរយៈការហៅទូរស័ព្ទ។

width=456width=457width=461width=465

ដោយ ៖ សីហា