តារាសម្ដែងកូរ៉េ Ahn Sung Ki និង Park Shi Yeon ត្រូវបានគេជ្រើសរើសដាក់អោយសម្ដែងខ្សែភាពយន្តថ្មីរបស់ Hollywood ជាមួយនឹងតារាសម្ដែងជើងចាស់ Morgan Freeman និង Clive Owen។
កាលពីសប្ដាហ៍មុននេះក្រុមហ៊ុន Sobig Global បានប្រកាសថាក្រុមហ៊ុនរបស់គេនឹងធ្វើការសហការណ៍ក្នុងការថតខ្សែភាពយន្ត The Last Knights ដែលបានចាប់ផ្ដើមថតនៅសាធារណៈរដ្ឋឆេកកាលពីដើមខែមកនេះ។
លោក Morgan Freeman ដែលជាតារាសម្ដែថជើងចាស់ល្បីដែលធ្លាប់បានសម្ដែងក្នុងរឿង The DarkKnight Rises ត្រូវបានគេដាក់ជាតួរឯកក្នុងខ្សែភាពយន្តថ្មីនេះ ហើយចំពោះតារាកូរ៉េទាំង ២ រូបនឹងត្រូវបានសម្រេចតួជាក្រោយតាមរយៈការសម្រេចចិត្តរបស់លោក Kazuaki Kiriya អ្នកដឹកនាំរឿងជនជាតិជប៉ុន៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi