តារាដើមកំណើតចិន នាង Bai Ling កំពុងស្ថិតក្នុងអំឡុងពេលសម្រាកលំហែកាយនៅ កោះ Hawaii។ នៅទីនេះ នាងតែងបង្ហាញខ្លួននៅឆ្នេរសមុទ្រ និងនៅទីប្រជុំជនដើម្បីទទួលភាពសប្បាយរីករាយ។

Bai Ling គឺជាតារាស្រីមួយរូបដែលត្រូវបានគេមើលឃើញថា ជាអ្នកខ្ជិលងូតទឹកសមុទ្របំផុត។ ដូច្នេះ ក្រុមអ្នកតាមប្រមាញរូបថត ត្រូវចំណាយពេលយ៉ាងច្រើនដើម្បីថតបានរូបភាពទាំងនេះ។ ប្រភពព័ត៌មានបានអោយដឹងថា ចាប់តាំងពីបានទៅដល់ Hawaii នាង Bai Ling តែងស្លៀកពាក់យ៉ាងស្រស់ស្អាត និងសិចស៊ីបំផុត។

ទោះជាយ៉ាងនេះក្ដី ដោយមានរូបរាងស្គមបែបនេះ Bai Ling ហាក់ដូចមិនទទួលបានការសរសើរប៉ុន្មាននោះទេ។ នាងត្រូវបានគេរិះគន់ថា ជា កូនខ្វះទឹកដោះ ទៀតផង៕

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ 24h