បរទេស៖ យោងតាម  Victoria's Secre ជាក្រុមហ៊ុនលក់ខោស្លីប និងអាវទ្រនាប់ស្រ្តី ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មានកំពូលតារា ម៉ូដែលចំនួន១០រូប ត្រូវបានស្ថិតក្នុងបញ្ជីតារាម៉ូដែល ដ៏មានជាងគេបំផុត ក្នុងពិភពលោកឆ្នាំ២០១៥។

/

ដើម្បីជ្រាបច្បាស់ថា ជាតារារូបណាខ្លះ សូមមើល និងអានខាងក្រោមទាំងអស់គ្នា៖

១. នាង Gisele Bunchdenជាតារាម៉ូដ ផលិតករ និងតារាសម្ដែង ដ៏ល្បីល្បាញរបស់ប្រទេសប្រេស៊ីល ដែលបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៩០ លានដុល្លារអាមេរិក។

width=600

២. នាង Erin Heathertonមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤៥ លានដុល្លារអាមេរិក ហើយនាងជាតារាម៉ូដែល និងតារាសម្ដែងរបស់សហរដ្ឋអាមេរិក។

width=600

៣. នាង Adriana Limaជាតារាម៉ូដែល និងតារាសម្ដែងរបស់ប្រទេសប្រេស៊ីល ដែលបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥០ លានដុល្លារអាមេរិក។

width=600

៤.នាង Naomi Campbellត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល តារាសម្ដែង ចម្រៀង និងជាអ្នកនិពន្ធជនជាតិអង់គ្លេស ដែលនាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៨ លានដុល្លារអាមេរិក។

width=600

៥. នាង Alessandra Ambrosioជាតារាម៉ូដែល និងតារាសម្ដែងស្រីជនជាតិប្រេស៊ីល បច្ចុប្បន្ននេះ នាងធ្វើការនៅក្នុងក្រុមហ៊ុន Victoria's Secret។ នាង Alessandra Ambrosio មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤០ លានដុល្លារអាមេរិក។

/

៦. នាង Miranda Kerrជាតារាម៉ូដែលជនជាតិអូស្ត្រាលីដ៏ល្បីមួយរូប ដែលបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ លានដុល្លារអាមេរិក។

width=600

៦. នាង Bar Rafaeliជាពិធីករទូរទស្សន៍ អ្នកជំនួញ តារាម៉ូដែល និងតារាសម្ដែស្រីជនជាតិអ៊ីស្រាអែល ដែលបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ លានដុល្លារអាមេរិក។

width=600

៨. នាង Carolyn Murphyមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥ លានដុល្លារអាមេរិក នាងគឺជាតារាម៉ូដែល និងតារាសម្តែងស្រីរបស់សហរដ្ឋអាមេរិក។

width=600

៩. នាង Candice Swanepoeជាតារាម៉ូដែលស្រីដ៏ចំណាន ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ហើយនាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០ លានដុល្លារអាមេរិក។

width=600

១០. នាង Doutzen Kroesជាតារាម៉ូដែល និងតារាសម្ដែងស្រីជនជាតិហូឡង់ ដែលបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០ លានដុល្លារអាមេរិក៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល