ឈុតឆាកថើបគ្នាយ៉ាងស្រើបស្រាលរបស់តួរស្រីនិងតួរប្រុសក្នុងរឿងភាគទូរទស្សន៍របស់ tvNដែលមានចំណងជើងថា Queen In Hyun's Man ដែលកំពុងតែចាក់បញ្ចាំងបានក្លាយជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ នៅអាស៊ីខាងកើត ក៏ដូចជាអាស៊ីអាគ្នេយ៍នាំគ្នាចាប់អារម្មណ៍ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ Web Page របស់ tvN ក៏បានដាក់ជាសំនួរមួយជូនដល់ទស្សនិកជនគ្រប់គ្នាដែលនិយមរឿងភាគទូរទស្សន៍ថ្មីនេះផងដែរដោយសួរថា តើឈុតឆាកមួយណាដែលអ្នកមើលទាំងអស់គ្នាគិតថាជក់ចិត្ត និង Romantic បំផុតនោះ? ចំពោះចម្លើយសឹងតែទាំងអស់គឺគេសរសេរតបថាឈុតឆាកដែលតួរឯកប្រុសស្រីថើបគ្នាយ៉ាងស្និត។
ពិតជា Romantic មែនទែនទោះបីជាកំពស់ខុសគ្នាដល់ទៅ ២២ សង់ទីម៉ែត្រក៏ដោយក៏ក្នុងឈុតនេះកំពស់គឺមិនអាចជាឧបសគ្គដល់ Hee Jin ក្នុងការបង្ហាញពីទឹកចិត្តស្រលាញ់ដល់តួរប្រុស KimDeck បានដែរដូចអ្នកបានឃើញក្នុងរូបខាងលើ។ ក្នុងឈុតឆាកនេះផងដែរលោក Kim Byung Soo អ្នកដឹកនាំការសម្ដែងបានប្រាប់ថាការពិតទៅវាមិនមែនជាគំនិតរបស់លោកទាំងស្រុងនោះទេ។ តែនៅពេលដែលលោកកំពុងតែនឹករកឈុតសម្ដែងសម្រាប់រឿងនេះដើម្បីអោយមានភាព Romantic នោះតួរប្រុស និងតួរស្រី Yu In Na និង Ji Hyun Woo បានលេចឡើងមកជាមួយនឹងគំនិតមួយនេះដែលវាគឺជាគំនិតក្នុងការសម្ដែងមួយដ៏ល្អប្រសើរសម្រាប់ភាពយន្តរបស់លោក។ ភាគបញ្ចប់នៃរឿងភាគនេះនឹងមានចាក់បញ្ចាំងនាយប់នេះនៅលើបណ្ដាញទូរទស្សន៍ tvN ហើយចំពោះការចាក់ផ្សាយសារជាថ្មីមិនទាន់មានការយល់ព្រមនោះទេ ទោះបីជាមានការសំនូមពរច្រើនក៏ដោយ។
ដោយ៖ ម៉ូនីកាប្រភពពី៖ k14