ថ្មីៗនេះ TMZ បានបង្ហោះរូបភាពរបស់ Psy ម្ចាស់បទចម្រៀង GangNam Style ដ៏ល្បីល្បាញដែលរូបភាពនោះគឺបង្ហាញពីតារារូបនេះបានជក់បារីនៅពីមុខស្លាកហាមជក់បារីដែលរូបភាពនេះត្រូវបានថតជាប់នៅទីក្រុង Toronto ប្រទេសកាណាដា។/ជាមួយគ្នានេះផងដែររូបភាពរបស់ Psy ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃផងដែរថាជនជាតិកូរ៉េចូលចិត្តតែធ្វើអីខុសគេ ហាក់ដូចជាមិនឃើញមានស្លាកហាមជក់បារីនៅពីក្រោយខ្នង នេះបើតា Blogger ដ៏ល្បីគឺលោក Perez Hilton។បញ្ហាទាំងនេះចំពោះ Psy គឺមិនជាបញ្ហាធំនោះទេព្រោះ Psy គេតែងតែមិនខ្វល់ពីពាក្យរិះគន់ពីអ្នកដទៃ ប៉ុន្តែការប្រងើយកន្តើយនេះក៏វានាំអោយប្រិយមិត្តខ្មាស់គេខ្លាំងដែរ ចំណែកឯសារព័ត៌មានបរទេសបានចុះផ្សាយថាសកម្មភាពអសកម្មរបស់ Psy ដូចជាផឹកស្រាលើឆាក ជកបារី នៅកន្លែងហាមឃាត់នេះគឺ បណ្ដាលមកពីគេល្បីឆាប់ពេក ហើយភ្លេចគិតដល់សាធារណៈជន តែយ៉ាងណារឿងហេតុបែបនេះកម្រនឹងមានកើតឡើងណាស់៕

ដោយ៖ ម៉ូកាប្រភពពី៖ K14