កាលពីប៉ុន្មានថ្ងៃមុននេះ ទំព័រ Radar Online បានបង្ហើបឱ្យដឹងពីមូលហេតុពិតប្រាកដនៃការបែកបាក់របស់ Harry Styles និង Taylor Swift ។ Radar Online សរសេរថា   Harry Styles ពិតជាមានការហត់នឿយ ដោយសារតែភាពមិនមានអារម្មណ៍របស់ កំពូលតារាចម្រៀងស្រុកស្រែរូបនេះ។ Taylor Swift តែងតែគិតច្រើនអំពីអាជីព និងគម្រោងការងាររបស់ខ្លួន  ដែលនាំឱ្យសកម្មភាព លើគ្រែ របស់នាង មិនបានល្អ។width=365ប្រភពនៅលើទំព័រ Radar Online និយាយថា ៖ Taylor   មិនយកចិត្តទុកដាក់ចំពោះរឿងផ្លូវភេទ។ នាងមិនចូលចិត្តរឿងនេះ។ ចំណែក Harry វិញ បើទោះជានៅក្មេង តែគាត់ក៏ធ្លាប់បានឡើងគ្រែជាមួយនារីជាច្រើនដែលមានវ័យច្រើនជាងគាត់។    នោះមិនមែនជារឿងអាថ៌កំបាំងនោះទេ គាត់រស់ដើម្បីខ្លួនឯង។រីឯ Taylor វិញ គឺចេះតែគិតអំពីការងារ  និងកិត្តិយសតែប៉ុណ្ណោះ។    នាងមិនបានយកចិត្តទុកដាក់លើ Harry ដូចការរំពឹងទុកនោះឡើយ។ Harry ធ្លាប់និយាយថា   Taylor ជាមនុស្សសោះអង្គើយ ហើយរឿងលើគ្រែរបស់អ្នកទាំងពីរ ក៏មិនស៊ីចង្វាក់គ្នា។width=391ប្រភពខាងលើបន្ដថា ៖ Taylor  ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសជាច្រើន  កាលពីមុននេះ។ នាងព្រួយបារម្ភ ខ្លាចអ្នករាល់គ្នានិយាយថា ខ្លួនជានារីមិនល្អ ដូច្នេះរឿងសិច  នាងដូចជាមានការតឹងរឹងខ្លាំងណាស់។ Taylor តែងចង់រក្សាខ្លួនឱ្យមានភាពល្អស្អាត ព្រមទាំងធ្វើខ្លួនដូចជាស្រ្ដីវ័យចំណាស់។ ប៉ុន្ដែគេមិនយល់ថា ហេតុអ្វី កិត្តិយសរបស់ Taylor ក្នុងចិត្តអ្នករាល់គ្នា  ហាក់ដូចមានការអន់ថយបែបនេះ៕
ដោយ ៖ សីហាប្រភព ៖ k14