ភ្នំសំពៅ គឺជារមនីយដ្ឋានធម្មជាតិ ដ៏អាថ៌កំបាំងមួយ សម្បូរទៅដោបរិយាកាស បរិសុទ្ធបែបធម្មជាតិ ដែលមានទីតាំងបណ្ដោយផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) នៅស្រុកសំពៅ (ខ្ពង់រាបដែលមានកម្ពស់ជាង១០០ម៉ែត្រ) ចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងតបាត់ដំបង។
នៅលើកំពូលភ្នំសំពៅ មានប្រាសាទ និង អណ្ដូងធម្មជាតិបី ដែលមានឈ្មោះ ផ្កាស្លា ល្ខោន និងអសុភក្ដិ។ នៅជិតភ្នំសំពៅ មានភ្នំសំខាន់ៗមួយចំនួនជាកន្លែងធម្មជាតិដូចជា ភ្នំទ្រង់មាន់ ភ្នំទ្រង់ទា និង ភ្នំនាងរំសាយសក់។ ភ្នំទាំងនេះមានទំនាក់ទំនង ជាមួយរឿងព្រេងខ្មែររាជកុលនាងរំសាយសក់៕
សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈប្រភព៖ tourismcambodia