ទឹកជ្រោះ​អូរ​តឹង​លឹ​ង ​ ជាតំបន់ទេសចរណ៍ជាតិមួយ ដ៏ស្រស់បំព្រង ពោរពេញដោយសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាល ដែលទីតំាងស្ថិត​នៅ​ក្នុង​ឃុំ​មេ​ម៉​ង់​ ស្រុក​កែវ​សីមា​ ចម្ងាយ ​៣០​គ​.​ម​ពី​ទីរួមខេត្ដ​មណ្ឌលគិរី។​ 

ទឹកជ្រោះអូរតឹងលឹង ជាកន្លែងជាមួយដ៏មានប្រជាប្រិយភាព និង ទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដោយសារតែ តំបន់នេះ សម្បូរណ៍ទៅដោយ ព្រៃប្រឹក្សាពណ៌បៃតងខៀវស្រងាត់ ទឹកជ្រោះដ៏ស្រស់ស្អាត បរិយាកាសបរិសុទ្ធិ និង មានកូនភ្នំ ជាច្រើន។ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ   រីករាយជាមួយនឹង  ការគយគន់ទេសភាព ស្រូបយកខ្យល់បរិសុទ្ធិ សំរាកក្រោមម្លប់ដើមឈើនៅជុំវិញតំបន់ទឹកជ្រោះ ហែលទឹក និង ទទួលទានអាហារជុំគ្នាយ៉ាងសប្បាយរីករាយ។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=500

/

width=500

ដោយ៖ វណ្ណៈ