ប្រដាប់ដោះទាល់សម្រាប់បុរស ឬជាផ្លូវការគេហៅថាប្រដាប់ភេទនារីសប្បនិមិត្តសម្រាប់បម្រើផ្លូវភេទបុរសនោះបានបោកអ្នកភូមិអស់ពេញមួយភូមិដោយគ្រប់គ្នាយល់ច្រលំថាជាផ្សិតម៉ឺនឆ្នាំ។/

កញ្ញា Ye អ្នកយកពត៌មាន

គេបានរកឃើញប្រដាប់ភេទសប្បនិមិត្តរបស់នារីដែលមានក្បាល ២ មួយហើយបានផ្អើលពេញភូមិថាជាផ្សិតម៉ឺនឆ្នាំ។ ពត៌មាននេះត្រូវបានគេផ្ដល់ទៅដល់ ប៉ុស្តិ៍ទូរទស្សន៍ក្នុងតំបន់ ហើយខាងពត៌មានបានចាត់កញ្ញា Yungfeng Ye ដែលជាអ្នកអត្ថាធិប្បាយដើម្បីចុះទៅយកពត៌មាន។ ពត៌មាននេះត្រូវបានគេចាក់ផ្សាយកាលពីអំឡុងសប្ដាហ៍មុនដោយ Ye នាងបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកភូមិដែលបានរកឃើញផ្សិតម៉ឺនឆ្នាំនេះ។ តាមការរាយការណ៍ពត៌មានរបស់អ្នកយកពត៌មានវ៏យក្មេងរូបស្រស់ សម្ដីទន់រូបនេះបានសនិដ្ឋានអោយដឹងថា វត្ថុនេះគឺជាផ្សិត លីងជឺ (Lingzhi) ម៉ឺនឆ្នាំដ៏កម្រ ហើយជាប្រភេទផ្សិត Ganoderma Lucidum ដែលមានក្បាល ២ ហើយបើតាមការកត់ត្រារបស់គម្ពឺពីដូនតាចិនមកគឺថាផ្សិតប្រភេទនេះជាអាថ៍កំបាំងនៃថ្នាំទិព្វអាយុម៉ឺនឆ្នាំ ដែលព្រះចៅអធិរាជចិនទី ១ Qin Shi Huang បានរកឃើញថ្នាំអាយុវែងនេះដោយប្រើប្រាស់ផ្សិតដូចគ្នានេះដើម្បីផ្សំថ្នាំ។/

វត្ថុដែលអ្នកស្រុកផ្អើលថាជា លីងជឺ ម៉ឺនឆ្នាំ

តែក្រោយពេលដែលវីដេអូពត៌មាននេះត្រូវបានចាក់ផ្សាយទាំងនៅលើកញ្ចក់ទូរទ្សសន៍ និងនៅលើInternet វាបានក្លាយជារឿងមហាហួសចិត្តមួយសម្រាប់មនុស្សទូទៅមិនថានៅប្រទេសចិន ឬប្រទេសណានោះទេ ព្រោះមានអ្នកបានទស្សនាជាច្រើនបានរិះគន់ថាការពិតទៅវាគ្រាន់តែជាប្រដាប់សិចមួយតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលរិះគន់ទៅលើស្ថានីយទូរទស្សន៍ Xi'an News គឺមិនសូវជាច្រើនប៉ុន្មានទេតែគេសង្កេតឃើញថាមានគេរិះគន់ជាច្រើនតាមរយៈ Internet ជាពិសេសគឺក្នុងគេហទំព័រ Sina Weibo ហើយមានមនុស្សមួយចំនួនបានរិះគន់ចំមកលើអ្នកសារពត៌មានស្រីកញ្ញា Ye ថាបែបជាមិនដែលបានសង្កេតមើលរបស់ខ្លួនទេមើលទៅ ជាហេតុនាំអោយច្រលំថាជាផ្សិត លីងជឺ ម៉ឺនឆ្នាំយ៉ាងនេះទៅវិញ។ តែយ៉ាងណាខាងទូរស្សន៍គេបានចេញផ្សាយសេចក្ដីសុំទោស អំពីពត៌មានមិនច្បាស់លាស់មួយនេះ ហើយក៏បានការពារដល់អ្នកយកពត៌មានផងដែរថានាងនៅក្មេងពេកមិនទាន់បានប្រលូកច្បាស់លាស់ជាហេតុដែលនាងមិនស្គាល់របស់ថាជារបស់អ្វីអោយពិតប្រាកដ៕

ដោយ៖ ម៉ូនីកាប្រភពពី៖ Youtube