ក្រុមចម្រៀង INFINITE កាលពីពេលថ្មីៗនេះទើបបានធ្វើការប្រគុំតន្រ្តី Mini មួយនៅជប៉ុនដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្ត ហើយការប្រគុំតន្ត្រីនេះគឺដើម្បីផ្សព្វផ្សាយនូវអាលប៊ុមថ្មីទី ៣ របស់គេដែលមានចំណងជើងថា She's Back។
ការប្រគុំតន្រ្តីនេះបានធ្វើឡើងកាលពីថ្ងៃទី ២ កន្លងមកនេះដែលទទួលបានអ្នកចួលទស្សនាជាង១ ម៉ឺននាក់ដែលក្រុម INFINITE បានចេញច្រៀងចំនួន ៦ បទដែលផ្ដើមដោយបទចម្រៀងថ្មីដែលមានចំណងជើងថា She's Back។
ហើយជាមួយគ្នានេះនៅក្រោយឆាកសម្ដែងគេសង្កេតឃើញមានក្រុមអ្នកគាំទ្របាននាំយកមកនូវបាច់ផ្ដាក៏ដូចជានំខេក ដើម្បីអបអរពិធីបុណ្យខួបកំណើតរូមរបស់សមាជិក INFINITE ២ រូបគឺSungjong និង Sungyeol ដែលក្រុមអ្នកគាំទ្របានច្រៀងបទចម្រៀងខួបកំណើតជូនពួកគេទាំង២ រូបផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop