ភ្នំ​សំពៅ​ ជា​រមនីយដ្ឋាន​ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ​ដែល​មាន​ទីតាំងស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ (​អតីត​ផ្លូវ​ជាតិ​លេខ​១០) នៅ​ស្រុក​សំពៅ មានចម្ងាយ ​១២​គីឡូម៉ែត្រ​ពី ​ទីក្រុង​​បាត់​ដំ​បង​ ខេត្តបាត់ដំបង​។

ភ្នំសំពៅ ជាកន្លែងកំសាន្តមួយដ៏ទាក់ទាញ ដែលមានកំពស់​ជាង​១០០​ម៉ែត្រ​ ចំណែកឯនៅលើ​កំពូលភ្នំ​សំពៅវិញ  មាន​ប្រាសាទ ​និង ​អណ្ដូង​ធម្មជាតិ​បី   ដែល​មានឈ្មោះ ផ្កាស្លា ល្ខោន និង ​អសុ​ភក្ដិ​។ ​ភ្នំ​សំពៅ និង តំបន់ជិតភ្នំសំពៅ  ជាកន្លែងមួយដែលពោរពេញ ទៅដោយទេសភាពដ៏ស្រស់បំព្រង ជាមួយនឹងខ្យល់អាកាសធម្មជាតិបរិសុទ្ធ និង មានល្អាងភ្នំដ៏ចម្លែកនៅលើភ្នំ។

ជាពិសេស នៅជិតភ្នំសំពៅ ក៏មាន​ភ្នំ​សំខាន់ៗ ​មួយចំនួន ជា​កន្លែង​ធម្មជាតិ​ដូចជា ភ្នំ​ទ្រង់មាន់ ភ្នំ​ទ្រង់​ទា និង ​ភ្នំ​នាង​រំសាយ​សក់​។ ភ្នំ​ទាំងនេះ​ មាន​ទំនាក់ទំនង ​ជាមួយ​រឿងព្រេង​ខ្មែរ​រាជ​កុល​នាង​រំសាយ​សក់​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

width=500

/

width=500

width=500

/

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia