បន្ទាប់ពីតារាចំរៀង Se7en បានចាកចេញ ពីពិភពចំរៀងដើម្បីបំពេញកាតព្វកិច្ចរួចមក ពេលនេះដល់ពេលប្រុសស្អាត Yesung សមាជិកក្រុម Super Junior ហើយ ។/Yesung បានប្រកាសថា គេនឹងចេញទៅបំរើការជាទាហ៊ានកាតព្វកិច្ច នៅថ្ងៃទី ៦ ខែ ឧសភាខាងមុខនេះហើយ ។ ផលិតកម្ម  SM  Entertainment បានចេញផ្សាយប្រាប់បញ្ជាក់ដល់អ្នកគាំទ្រ និង ទស្សនិកជនថា Yesung  និងចាកចេញនៅខែ ឧសភា  ហើយនឹងចាប់ផ្តើមហ្វឹកហាត់វគ្កបំប៉ន ចំនួន ៤ សប្តាហ៍ ហើយគេនឹងចេញទៅបំរើការជាទាហ៊ានកាតព្វកិច្ចរយៈពេល ២៣ខែ ទើបបញ្ចប់កាតព្វកិច្ច   ហើយអាចវិលត្រឡប់វិញបាន ។ Yesung បានសំដែងការអរគុណដល់ទស្សនិកជន  និង  អ្នកគាំទ្រទាំងអស់  ដែលបានជ្រោមជ្រែង ផ្តល់កំលាំងចិត្តដល់គេក្នុងរយៈពេល ៨ ឆ្នាំរបស់គេ ក្នុងក្រុម Super Junior កន្លងមក ៕

ដោយ ៖ លីលីប្រភព ៖ k14