ទឹកធ្លាក់ Pearl Shoal គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ពោរពេញទៅដោយបរិយា កាសដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិន។

ទឹកធ្លាក់ Pearl Shoal ជាកន្លែងកំសាន្តបែបធម្មជាតិ ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសចិន ដែលមានទទឹងទំហំ ១៦៣ម៉ែត្រ និង មានកំពស់ ២១ម៉ែត្រ។ អ្វីដែលកាន់តែប្លែក និង អស្ចារ្យជាងនេះ ទៅទៀតនោះ តំបន់ទឹកធ្លាក់នេះ ព័ទ្ធជុំវិញទៅដោយព្រៃឈើពណ៌បៃតងខៀវស្រងាត់ អមជាមួយនឹង ជួរភ្នំជាច្រើន និង មានទឹកបឹងដ៏ថ្លាឈ្វេង ដូចកញ្ចក់ មើលឃើញធ្លុះដល់បាតបឹង។

ភ្ញៀវទេសចរជាច្រើន ចូលចិត្តមក​ទស្សនា នៅតំបន់នេះ រីករាយកំសាន្តជាមួយនឹងការហែលទឹកបឹង ថតយកទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើរគយគន់ទេសភាពនៅជុំ វិញតំបន់នេះ សំរាកទទួលទានអាហារក្រោមម្លប់ដើមឈើ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ world-of-waterfalls