កោះ San Blas ឬ កោះឆ្កែ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលសម្បូរទៅដោយទេសភាពពណ៌បៃតងខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រ Caribbean ភាគខាងកើតប្រទេសប៉ាណាម៉ា។
កោះឆ្កែគឺជាឈ្មោះកោះមួយដ៏ចម្លែក ដែលធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាច្រើននៅជុំវិញពិភលោក មកទស្សនា នៅលើកោះធម្មជាតិដ៏ស្រស់ស្អាតនេះ។ កោះនេះពោរពេញទៅដោយទេសភាព ដ៏ស្រស់ឆើតឆាយ មានឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់និង ដើមដូងដុះជាជួរ នៅតាមមាត់ឆ្នេរ និង ផ្ទះសំណាក់ ដ៏ទាក់ទាញ ប្រកបដោយផាសុខភាព អាចឱ្យភ្ញៀវទេសភាព សម្រាកលំហែកាយ និង គយគន់ទេសភាពដ៏ស្រស់ស្អាតនៅជាប់មាត់សមុទ្រទាំងពេលថ្ងៃ និង ពេលរាត្រី៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ mamallena