ផ្លែស៊េរីយក្សដ៏ធំមហិមា ដែលត្រូវផ្គុំឡើងដោយ តុក្តតាកូនទាពណ៌លឿងតូចៗ ចំនួន ១៥,០០០ ក្បាល នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរ ជាច្រើនមកទស្សនានិងថតយករូបភាពផ្លែស៊េរីយក្ស ទុកជាអនុស្សាវរីយ៍។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ភ្ញៀវទេសចរទាំងនោះ បានបេះ (បក) យកតុក្តតាកូនទាតូចៗទាំងនោះ ស្ទើរតែគ្មានសល់ចេញពីរូបសំណាក់ផ្លែស៊េរីយក្ស។ អំពើទាំងនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅលើអ៊ិនធឺណែត យកមកជជែកពិភាក្សាគ្នា ផ្អើលពេញប្រទេសចិននិង បានថ្កោលចំពោះទង្វើ ដ៏អាក្រក់មួយនេះ ដែលបណ្តាលឱ្យខូចខាត់តម្លៃជាទឹកប្រាក់ចំនួន ១៦,១០០ ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ chinadaily