រមណីយដ្ឋានភ្នំដោះក្រមុំ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង សម្បូរទៅដោយទេសភាពព្រៃឈើ សត្វព្រៃ និងភ្នំ ជាច្រើន ដែលមានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្តមណ្ឌលគិរី។
ភ្ញៀវទេសចរទាំងអស់ អាចធ្វើដំណើរទៅដល់ទីនោះបានតាមរយៈផ្លូវលំ ដោយជិះម៉ូតូ ឬរថយន្តតូចៗ ឬ ជិះសត្វដំរី។ ក្នុងតំបន់ភ្នំដោះក្រមុំ មាន ២,០៩២គ្រួសារ កំពុងរស់នៅលើផ្ទៃដីជាង១០០ហិកតា ដែលមានមុខរបរជាកសិករ។
រមណីយដ្ឋាននេះត្រូវបានគ្រប់គ្រងដោយ នាយកដ្ឋានវប្បធម៌ និងវិចិត្រសិល្បៈ។ កន្លែងដែលទាក់ទាញជាងគេ នោះគឺភ្នំ ដែលគ្របដណ្តប់ដោយស្មៅ ពីជើងដល់កំពូលភ្នំ ដែលមិនសូវមានដើមឈើធំៗទេ លើកលែងតែនៅជិត ជ្រលងភ្នំ និងជ្រោះ។ នៅលើកំពូលភ្នំ យើងអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល នៃទីរួមខេត្តមណ្ឌលគិរី ទាំងមូល និងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈប្រភព៖ tourismcambodia