កូរ៉េ៖ បន្ទាប់ពីចេញវីដេអូ ចម្រៀង“Paradise Lost”  នៅថ្ងៃនេះ តារាសិចស៊ី Ga In បានចេញវីដេអូចម្រៀង “Apple” ដែលនាង បានសហការ ជាមួយ Jay Park ។

ព័ត៌មានពីកាសែតកូរ៉េ allkpop បានឲ្យដឹង នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៥នេះថា តារាចម្រៀងរូបស្រស់ វ័យ២៧ឆ្នាំ Ga In សមាជិក Brown Eyed Girls បានចេញវីដេអូចម្រៀងថ្មី របស់ខ្លួន បទ“Apple”  ដែលក្នុងវីដេអូសម្រៀងនេះ Ga In ពិតជាស្រស់ស្រាយណាស់ ជាមួយឈុតខោខ្លី ក្រហមដ៏សិចស៊ី  និងបាល់ពណ៌ក្រហម។ បទចម្រៀងនេះ នាងបានសហការជាមួយ តារាសម្រៀង Rap ដ៏ល្បីល្បាញ Jay Park ៕

ទស្សនាវីដេអូចម្រៀង “Apple” ជាមួយទំព័រកំសាន្តយើងខ្ញុំ អស់គ្នា !

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល