Iguazu គឺជាឈ្មោះទឹកធ្លាក់ធម្មជាតិដ៏ស្រស់បំព្រងមួយ ពោរពេញទៅដោយទេសភាពស្រស់ត្រកាលដែលមានទីតាំងសិ្ថតនៅជាប់ព្រំដែនប្រទេស អាហ្សង់ទីន និង ប្រទេសប្រេស៊ីល។ តំបន់ទេសចរណ៍ទឹកធ្លាក់ដ៏ទាក់ទាញនេះ ពិតជាមានសម្រស់ស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់តម្រៀបគ្នាជួរ មានទឹកធ្លាក់ពីរជាន់ អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និង ព្រៃឈើពណ៌បៃតងខៀវស្រងាត់ បង្កើតបានជាកន្លែងកំសាន្តមួយ ដ៏មានប្រជាប្រិយភាព។
ភ្ញៀវទេសចរជាច្រើនចូលចិត្តមកកំសាន្ត នៅតំបន់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតនេះ រីករាយជាមួយនឹងការស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹក ថតរូប ទទួលទានអាហារ ក្រោមម្លប់ដើមឈើ និងដើរទស្សនា ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់ទឹកធ្លាក់នេះ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ dirjournal