លោកអ្នកក្រលេកមកមើលរូបភាពខាងក្រោមនេះបន្តិចទៅមើល ខាងក្រោមនេះគឺជារូបភាពតារាស្រីកូរ៉េដ៏ស្រស់ស្អាត។ ក៏ប៉ុន្តែប្រសិនបើលោកអ្នកមើលអោយបានច្បាស់ហើយរំលឹកកាលពី ៥ឆ្នាំមុននោះលោកអ្នកនឹងបានស្គាល់យ៉ាងច្បាស់ថាខាងក្រោមនេះគឺជារូបភាពរបស់ Harisu។/Harisu គឺជាតារាចម្រៀងកែភេទទី ១ ក្នុងប្រវត្តិសាស្រ្ត Kpop ហើយបានបាត់មុខចេញពីសិល្បះយូរណាស់ហើយប្រមាណជាង ៥ ឆ្នាំ។ ហើយកាលពីពេលថ្មីនេះតារាចម្រៀងនារីដោយការកែភេទរូបនេះបានបញ្ជាក់អោយដឹងថានាថ្ងៃទី ៩ ខែកក្កដានេះអាល់ប៊ុមថ្មីរបស់នាងនឹងមានចេញលក់ហើយអាល់ប៊ុមថ្មីនេះនឹងមានចំណងជើងថា Girl Shopping ដែលជាអាល់ប៊ុមដើម្បីអបអរកាក្លាយជានារីគំរប់ ១១ ឆ្នាំរបស់គេ។ អាល់ប៊ុមថ្មីនេះនឹងមានរួមបញ្ជូលជាមួយនឹងបទថ្មីចំនួន ៣ បទជាមួយនឹងបទចម្រៀងចាស់ដែលទទួលបានការកែសាច់ភ្លេងឡើងវិញ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop