ទឹក​ជ្រោះ ល្បាក់​ខោន​ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលទីតំាងស្ថិត​នៅ​ភាគ​ខាង​ជើង ​ប្រទេស​កម្ពុជា។

ទឹក​ជ្រោះ ល្បាក់​ខោន  ជា​តំបន់មួយ  ​ដែល​ទន្លេ​មេគង្គ​ហូរ  ​ឆ្លង​កាត់​ចុះ​មក  បង្កើតបានជាល្បាក់ទឹកដ៏ធំ មួយ មាន​កំពស់​ ២៦ម៉ែត្រ  ​ចេញ​ពីខ្ពង់រាប ​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ​និង​សា​ធារណ​រដ្ឋឡាវ។​ ល្បាក់ខោន ជាតំបន់  ដ៏ទាក់ទាញបំផុត  សំរាប់ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ មកទស្សនា ជាមួយនឹង បរិយាកាសធម្មជាតិ ដ៏សម្បូរណ៍បែប។

ភ្ញៀវទេសចរណ៍ជាច្រើន   មកកំសាន្តនៅ  ល្បាក់ខោន  រីករាយជាមួយនឹង  ការហែលទឹក ផ្តិតយករូបភាព ដ៏ស្រស់ស្អាត   គយគន់ទេសភាព ដ៏ស្រស់បំព្រង និង ស្រូបខ្យល់បរិសុទ្ធធម្មជាតិ ដ៏ត្រជាក់៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ