ភ្នំសរសៀ គឺជារមណីយដ្ឋានវប្បធម៌មួយ ដ៏ស្រស់បំព្រង ដែលពោរពេញទៅដោយធម្មជាតិស្រស់ស្អាត មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។
ភ្នំសរសៀ មានភ្នំតូចៗ ៣ លាតសន្ធឹងក្នុងផ្ទៃដី សរុបប្រហែល ១.៥គីឡូម៉ែត្រការ៉េ។ ភ្នំនេះមានកម្ពស់ ៤០ម៉ែត្រ ដែលសម្បូរណ៍ទៅដោយទេសភាពដ៏ស្រស់ត្រកាល មានរូងភ្នំអាចន៍ប្រចៀវ និង រូងភ្នំដំរី ស ជាកន្លែងកំសាន្ត ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។
ភ្ញៀវទេសចរណ៍ ចូលចិត្ត មកកំសាន្ត នៅលើកំពូលភ្នំសរសៀ ភាគច្រើន រីករាយនឹងការគយគន់ទេសភាព ដ៏សម្បូរណ៍បែប ពីលើកំពូលភ្នំ ស្រូបខ្យល់បរិសុទ្ធ ឡើងភ្នំ ចូលរូងភ្នំរួមជាមួយនឹង ទស្សនា ចេតិយចម្រុះពណ៌ ជាច្រើន ដែលបានកសាងឡើង ក្នុងឆ្នាំ១៩៦៤ដោយព្រះបុត្រីរស្មី សោភ័ណ្ឌ៕
សូមទស្សនា រូបភាព ខាងក្រោម!!!








ដោយ៖ វណ្ណៈ