តារាចំរៀងរបស់ K-POP Se7en ដ៏ល្បីល្បាញរយះពេល ១០ ឆ្នាំមកហើយនោះបានប្រកាសពីការចូលបំពេញកាតព្វកិច្ចជាទាហ៊ានរយះពេល ២ ឆ្នាំ។ ការប្រកាសចូលបំ-ពេញកាតព្វកិច្ចនេះបានធ្វើឡើងនៅក្នុងកម្មវិធីជំនួបជាមួយអ្នកគាំទ្ររបស់លោក។

Se7en នឹងចូលទៅបំរើការនៅបន្ទាយ Uijeongbu 306 នៅថ្ងៃទី ១៩ មិនា ២០១៣នេះក្នុងពេលប្រគំតន្ត្រីគំរប់ខួប ១០ ឆ្នាំរបស់លោកចាប់តាំងពីពេលលោកចេញច្រៀងជាលើកដំបូង។ Se7en សំដែងសេចក្តីអរគុណយ៉ាងជ្រាលជ្រៅដល់ទស្សនិកជននឹងអ្នកគាំទ្ររបស់លោកដែលបានជួយអោយលោកមានថ្ងៃនេះ មានរយះពេល ១០ ឆ្នាំមកហើយ។លោកបន្ថែមថានឹងត្រឡប់មកពិភពចំរៀងវិញបន្ទាប់ពីបញ្ចប់កាតព្វកិច្ចនេះបើសិនជាលោកមិនចាស់ពេក ធ្វើអោយទស្សនិកផ្ទុះសំណើច៕
ដោយ ៖ លីលីប្រភព ៖ allkpop