Bang Khu Wiang គឺជាតំបន់ទេសចរណ៍មួយដ៏ស្រស់ស្អាត និង ទាក់ទាញបំផុត ដែលមានទីតាំងស្ថិតនៅក្នុងព្រះរាជាណាចក្រថៃ។
Bang Khu Wiang គឺជាផ្សារអណ្តែត ដ៏មានប្រជាប្រិយ ដែលបង្ហាញពីទំនៀមទំលាប់ប្រពៃណីបុរាណថៃ និង ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃដែលរស់នៅលើទឹក។ តំបន់ផ្សារអណ្តែតទឹកនេះ សម្បូរទៅដោយអ្នកលក់ដូរជាច្រើន ដូចជាផ្សារនៅលើដីគោកដែរ និងមានលក់នៅទំនិញគ្រប់ប្រភេទសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចង់មកកំសាន្តនៅតំបន់ នឹងទទួលបាននូវអារម្មណ៍ប្លែក។
ជាពិសេស ការធ្វើដំណើរ ឬ ចរាចរណ៍ទៅវិញទៅមក នៅតំបន់នេះ គឺធ្វើដំណើរដោយទូក ដែលអាចឱ្យភ្ញៀវទេសចរ ទទួលបាននូវទស្សនីយភាពមួយ គួរឱ្យចាប់អារម្មណ៍ និងចង់ចំា ជានិច្ចនៅផ្សារអណ្តែតទឹក ដ៏ស្រស់ស្អាតនេះ៕
សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ thaibis