តារាចម្រៀងស្រីស្រស់ស្អាត សុខ ពិសី ដែលទើបតែបាត់ទូរស័ព្ទ មុនពេល ចូលឆ្នាំកន្លងទៅនេះ បានសម្តែងនូវការ សោកស្ដាយយ៉ាងខ្លាំង ដោយវាជាវត្ថុជាទីស្រលាញ់ របស់នាង តែយ៉ាងណានាងនៅតែបង្ហាញ វត្តមាននៅតាមកម្មវិធីសិល្បៈផេ្សងៗជាហូរហែរមិនដាច់នោះទេ ជាពិសេសកម្មវិធី ប្រគុំតន្រ្តីលក់ សំបុត្រតែម្ដង ហេតុនេះហើយ រយៈពេលក្រោយនេះគេឃើញ នាងហាក់មានទីផ្សារ ខាងតន្ត្រីលក់សំបុត្រខ្លាំងណាស់ សូម្បីតែពេលចូលឆ្នាំ កន្លងទៅនាងក៏ បានច្រៀងក្នុងកម្មវិធី លក់សំបុត្រដែរ គឺនៅខេត្តកំពង់ស្ពឺ ។

ខុសពីតារាចម្រៀងដទៃ ដែលមមាញឹកក្នុង ការបញ្ចេញមុខ តាមស្ថានីយ៍ ទូរទស្សន៍ផ្សេងៗ នាពេលចូលឆ្នាំថ្មី ដូចជាស្ថានីយ៍ ទូរទស្សន៍បាយ័ន នៅខេត្តសៀមរាប ហង្សមាស នៅខេត្តព្រះសីហនុ  ដើម្បីទទួលការគាំទ្រ តែសុខ ពិសី និងតារាចម្រៀងរួមផលិតកម្មសាន់ដេ នាំគ្នាទៅខេត្តកំពង់ស្ពឺ ឯណោះទៅវិញ ។

ប្រភពពីអ្នកគាំទ្រនាង ដែលតែងតែហៅនាងថា ម៉ាក់សីៗ បានរៀបរាប់ប្រាប់ LookingTODAY ថារយៈពេល៣ថ្ងៃនៃថ្ងៃ ចូលឆ្នាំកន្លងមកនេះ មិនដឹងថា តារាចម្រៀងមានសម្រស់ស្អាត រូបនេះបានទៅណាខ្លះនោះទេ តែគ្រាន់តែដឹងថា សុខ ពិសី ទៅច្រៀងកំពង់ស្ពឺប៉ុណ្ណោះ ព្រោះពួកគេទូរសព័្ទទៅ មិនចូលទាល់តែសោះ ធ្វើឲ្យពួកគេមានការងឿយឆ្ងល់ ខ្លាំងណាស់ ។

ចំនែកតារាចម្រៀងសាច់សខ្ចី រូបនេះបានបង្ហើបប្រាប់ LookingTODAY តាំងពីមុនចូលឆ្នាំថ្មីថា នាងនឹងទៅច្រៀង នៅខេត្តកំពងស្ពឺ ជាមួយតារាចម្រៀង រួមផលិតកម្មមួយ ចំនួនទៀត តែជាកាប្រគំតន្រ្តី លក់សំបុត្រ មិនមានការផ្សាយផ្ទាល់នោះទេ ។ ហើយនាងពិតជា មមាញឹកខ្លាំងណាស់ មួយរយៈនេះ រកពេលសម្រាក ស្ទើរតែមិនបានទេ ព្រោះត្រូវច្រៀងច្រើន ពិសេសតាម បណ្ដាខេត្ត ត្រូវបញ្ចូលសំឡេងក្នុងស្ទុយឌីយ៉ូ ត្រូវថតកាយវិការទៀតផង ។

តារាចម្រៀងរូបនេះ ហាក់មមាញឹក យ៉ាងខ្លាំងក្នុង អាជីពរបស់នាង បើទោះជាមាន តារាចម្រៀងថ្មីៗ រះព្រោងព្រាតក៏ដោយ អ្វីដែលសំខាន់នាងមិន បានតំលើងឬកពារ ទៅតាមភាពល្បីល្បាញ របស់នាងនោះទេ នាងនៅតែប្រកាន់ ចរិកសាមញ្ញៗ ពិសេសនាងតែងតែ ស្វាគមន៍យ៉ាង រាក់ទាក់ព្រោះ សារព័ត័មាននានា ដែរបាន សុំនាងថតរូប នាងញញឹមឲ្យ ថតយ៉ាងរីករាយ ទោះជាបណ្ដាញសារព័ត័មាននោះ ធ្លាប់ចុះផ្សាយពី នាងមិនល្អយ៉ាង ណាក៏ដោយ ខុសពីតារាចម្រៀងល្បីៗ ដល់កំពូលមួយចំនួន ដែលតែងតែលើកដៃរា ហើយគេចកាម៉េរា ហើយបា្រប់ថា កុំថតអីបែកញើស ថតមិនស្អាតទេ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល