/ឈើចាក់ធ្មេញ នរណាក៏ស្គាល់វាដែរវាជាឈើដែលអ្នកយកមកចាក់ធ្មេញ ឬជួនកាលយកមកលេងហើយបោះចោលជារឿងធម្មតា។ តែសម្រាប់មនុស្សមួយចំនួន គែមានគំនិតក្នុងការឆ្នៃប្រឌិតរបស់ដែលយើងគិតថាតូចតាចមិនអាចធ្វើចេញជារបស់អស្ចារ្ស អោយមកក្លាយជារបស់ដ៏សែនអស្ចារ្ស។លោក Scott Weaver បានប្រមូលឈើចាក់ធ្មេញដើម្បីសាងសង់ជាអ្វីមួយដែលមើលទៅអស្វារ្សដែលលោកមានគំនិតនេះនិងបានចាប់ផ្ដើមវាតាំងពីឆ្នាំ ១៩៧៤ មកម្លេះដោយបានប្រើប្រាស់ពេលវេលាច្រើនជាង ៣០០០ ម៉ោងនិងឈើចាក់ធ្មេញច្រើនជាង ១០០០០០ គ្រាប់ដើម្បីសាងសង់អ្វីដែលគាត់បានសុបិន្តចង់អោយវាក្លាយជាការពិត។ លទ្ធផលនៃការតស៊ូអត់ធ្មត់និងព្យាយាមរបស់គាត់បានផ្ដល់អោយគាត់នូវ Rolling Through the Bay ដែលជាសំណាកសង់ពីឈើចាក់ធ្មេញដែលគាត់បានសាងសង់វាតាំងពិឆ្នាំ ១៩៧៤ មក។ សំណាកនេះរួមមានការសាងសង់នូវនិមិត្តរូបនៃទីកន្លែងល្បីៗជាច្រើនជុំវិញពិភពលោកដូចជាស្ពាន Golden Gate ជាដើមដែលត្រូវបានយកមកផ្គុំចូលគ្នាបង្កើតបានជា Rolling Through the Bay។ ខាងក្រោមនេះគឺមានរូបភាពមួយចំនួន និងវីដេអូនៃឈើចាក់ធ្មេញដ៏អស្ចារ្សនេះ។// //

ដោយ៖ វឌ្ឍនាប្រភពពី៖ vyperlook