Harry Style សមាជិកក្រុម One Direction កំពុងតែតុកសិក ជាខ្លាំងជាមួយនឹងសំបុត្រមួយច្បាប់ដែលបានផ្ញើរមកកាន់មុខផ្ទះរបស់គេផ្ទាល់។
ម្ដាយរបស់ Harry និងបងស្រីរបស់គេមានភាពតក់ស្លុតជាខ្លាំងក្រោយពេលដែលពួកគេបានឃើញនូវសំបុត្រអានាមិកនោះ ដែលជាសំបុត្រគំរាមសម្លាប់តារាចម្រៀងក្នុងក្រុម One Direction រូបនេះ។ បងស្រីរបស់គេបានប្រាប់ថានេះមិនមែនជាលើកទី ១ នោះទេដែល Harry បានទទួលសំបុត្រគំរាមបែបនេះ ហើយក្នុងសំបុត្រនោះមានអត្ថន័យថា Harry គួរណាតែធ្វើអត្ថឃាត ទៅប្រសើជាងត្រូវគេសម្លាប់
បើតាមប្រភពព័ត៌មានតារានៅអង់គ្លេសបានអោយដឹងថា Harry កំពុងតែធ្លាក់ប្រជាប្រិយភាពហើយបើតាមមើល ព្រោះទោះបីជាសំបុត្រទាំងនោះគ្រាន់តែជាសំបុត្រដែលផ្ញើរមកបំភ័យក្ដី ក៏វាបង្ហាញឪ្យបានឃើញថាប្រជាប្រិយភាពរបស់គេកំពុងត្រូវមានគេស្អប់។ ចំណែកឯម្ដាយរបស់គេបានបដិសេធមិនផ្ដល់បទសម្ភាសន៍នោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14