កាលពីថ្ងៃទី ១២ ម្សិលមិញនេះកម្មវិធីរបស់ SBS K-STAR News បានអោយអញ្ជើញសមាជិកក្រុមGIrls' Generation នាង YoonA ឬអ្នកទាំងអស់គ្នាស្គាល់ថា ចាង ស៊ីប៉ីយុ នោះមកចូលរួមសម្ភាសន៍ហើយនាងក៏បានប្រាប់អោយដឹងផងដែរពីចំណួលដែលនាង រកបានក្នុងអំឡុងពេល ១ ឆមាសនៃឆ្នាំ ២០១២ នេះ។/YoonA គឺជាតារាប្រជាប្រិយមួយរូបជាសមាជិកក្នុងក្រុម Girls' Generation និងជាតារាសម្ដែងផងដែលនោះបានប្រាប់ថាក្នុងរយៈពេល ១ ឆមាសដំបូងក្នុងឆ្នាំ ២០១២ នេះនាងរកប្រាក់ចំណូលបានពីគ្រប់ច្រកទាំងសម្ដែង ថតពាណិជ្ជកម្ម និងច្រៀង សរុបមកបានជាង ៣ លាន ៥ សែនដុល្លា US!គេសង្កេតឃើញថានេះគឺជាចំនួនទឹកប្រាក់មួយដ៏ច្រើនសម្បើមសម្រាប់អាជីពរបស់យុវនារីនៅលីវម្នាក់ តែមិនមែនមានតែ YoonA ទេដែលអាចរកប្រាក់បានច្រើនក្នុងនោះ គេឃើញមានតារាស្រីជាច្រើនដែលអាចរកប្រាក់បានច្រើនដូចជា Suzy, UEE, Goo Hara និង Sohee ជាដើម៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop