ប្រាសាទមេបុណ្យខាងកើត ជាប្រាសាទភ្នំធំ ដែលមានកម្ពស់ បីថ្នាក់ និង មានប៉មចំនួនប្រាំ។ ព្រះបានជ័យវរ្មន័ទី៤ ដែលបានដណ្ដើមរាជ្យបានប្ដូរ រាជធានីពីក្រុងអង្គរ ទៅកោះកេរ្ដិ៍ ក្នុងឆ្នាំ៩២៨។
ដប់ប្រាំមួយឆ្នាំក្រោយមក ព្រះបាទរាជិន្ទ្រវរ្ម័នទី២ បានត្រលប់មក កាន់រាជធានីអង្គរវិញ មិនយូរប៉ុន្មាន ក៏បានកសាងប្រាសាទមេបុណ្យខាងកើតនៅលើកោះ ដែលសព្វថ្ងៃជាបារាយណ៍គោគភាគខាងកើត។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រះនាមជាព្រះមាតាបិតារបស់ព្រះមហាក្សត្រ។ តាមរយៈសិលាចារឹក បានបង្ហាញថាប្រាសាទនេះក៏ត្រូវបានកសាងឡើងវិញនូវការបន្តរាជានិយមនៅអង្គរ ដែលជាពន្លឺពីការរំខាន ដែលបាន កើតឡើងនៅពេលដែលអំណាចត្រូវបានប្ដូរទៅកោះកេរ្ដិ៍។
បច្ចុប្បន្ននេះ ប្រាសាទនេះ បានប្រែក្លាយទៅជា តំបន់ទេសចរណ៍មួយដ៏ស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់ភ្ញៀវចរជាតិ និង អន្តរជាតិ មកទស្សនា ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!




ដោយ៖ វណ្ណៈប្រភព៖ tourismcambodia.