Lee Min-ho ដែលជាប់ឈ្មោះជាបុរសមានមុខមាត់រូបរាងស្រស់ស្អាតជាងគេនៅកូរ៉េនោះបានបាត់មុខបាត់មាត់ពីវេទីការសិល្បះអស់ជាងមួយឆ្នាំដោយមិនមានចេញសម្ដែង ហើយសូម្បីតែខ្សែភាពយន្តថ្មីក៏មិនមាន។
ក៏ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញសម្លៀកបំពាក់បុរស់របស់TRUGEN នៅទីលាន Daejun ហើយក៏បានផ្ដល់ហត្ថលេខាដល់ប្រិយមិត្តស្រីៗដែលស្រែកហោចង់បែកបំពង់ក ផងដែរ។
តែជាងមួយឆ្នាំមកនេះ Lee Min-ho ប្លែកជាមុនដោយសារតែគេបានកាត់សក់ខ្លី ហើយសក់ខ្លីនេះបានធ្វើអោយស្រីៗមួយចំនួនស្ទើតែសន្លប់ព្រោះតែគេមើលទៅគឺរឹតតែសង្ហា។ លោកមិនបានប្រាប់ទេថាបាត់មុខជាង ១ ឆ្នាំទៅណា ហើយក៏គ្មាននរណាដឹងមូលហេតុដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14