លោក Jackie Chan ហៅ ឈិន ឡុង ដែលធ្លាប់បានប្រកាសចូលនិវត្តន៍ពីវិស័យខ្សែភាពយន្តម្ដងហើយមកនោះបានរៀបចំការចេញផ្សាយភាពយន្តទី ១០១ របស់ខ្លួនបន្តរទៀត ដែលមានចំណងជើងថា CZ12 ដែលនឹងមានចាក់ផ្សាយនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ ខាងមុខនេះ។
ខ្សែភាពយន្ត CZ12 នេះគឺជាខ្សែភាពយន្តបាញ់ប្រហារមានសកម្មភាពជក់ចិត្ត ដែលជាខ្សែភាពយន្តទី ១០១ ដែលសម្ដែង និងដឹកនាំដោយ Jackie Chan។ ក្នុងនោះសាច់រឿងសង្ខេបមិនទាន់បានដាក់បង្ហាញនោះទេ គេគ្រាន់តែឃើញមានឈុតឆាកខ្លីបន្តិចបន្តួចប៉ុណ្ណោះ។ ហើយកាលពីពេលថ្មីៗនេះគេសង្កេតឃើញមានការបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តនេះនៅ Biejingផងដែរ ដែលគេសង្កេតឃើញ Jachie Chan បានជិះរថយន្តទំនើប Lamborghini មកជាមួយស្រីស្អាត ២ នាក់។ យើងរង់ចាំទស្សនាទាំងអស់គ្នាទៅមើលថាតើខ្សែភាពយន្តនេះនឹងត្រូវបានចាក់បញ្ចាំងទូទាំងពិភពលោកឬទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ asiancrunch