ក្រុម INFINITE បានប្រកាសថានឹងប្រមូលរាល់ការសម្ដែងរបស់ខ្លួនដើម្បីបង្កើតជាខ្សែភាពយន្ត 3Dមួយផ្ទាល់ខ្លួន។/លោក Son Suk ជាអ្នករៀបចំក្នុងការផលិតខ្សែភាពយន្ត 3D របស់ក្រុមតារាចម្រៀងនេះ ដែលនឹងមានចំណងជើងថា 2012 INFINITE Concert 3D ដែលជាភាពយន្តចងក្រងពីរាល់ការចេញសម្ដែងរបស់ក្រុម INIFINITE ប្រចាំឆ្នាំ ២០១២។ខ្សែភាពយន្តនេះត្រូវបានគេរៀបចំរួចអស់ហើយព្រោះវាមានភាពងាយស្រួលដោយសាររាល់ការចេញសម្ដែងគឺមានថតទុករួចជាស្រេច នៅចាំតែកាត់បញ្ចូលគ្នា និងរចនាអោយចេញជា 3D តែប៉ុណ្ណោះ។ 3D របស់ខ្សែភាពយន្តមួយនេះនឹងត្រូបានរចនាដោយ Korea Media Rating Board នឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្ត Soul ក្នុងពេលឆាប់ៗនេះប៉ុន្តែសម្រាប់កាលបរិច្ឆេទគឺមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop